បងស្រីម្នាក់មានជំងឺមេរោគ​ក្នុងក្រពះ ស្រាប់តែលេបថ្នាំនេះរួច ក៏ចេញប្រតិកម្មបែបនេះ

11768

យោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា ម៉ែន ដាំរ៉ុងរិទ្ធ បានធ្វើការចែករំលែកបទពិសោធន៍មួយ ដែលបានកើតឡើងចំពោះបងថ្លៃរបស់គាត់ ដោយគាត់បានអោយដឹងថា ប្អូនថ្លៃគាត់មានជំងឺមេរោគក្នុងក្រពះ ហើយក៏បានប្រើថ្នាំម្យ៉ាងមានឈ្មោះថា LEXIMARK-500 ស្រាប់តែបន្ទាប់ពីលេបថ្នាំនេះរួច ក៏ចេញប្រតិកម្មចេញពងបែកពេញទាំងដងខ្លួន ដូចជាមនុស្សដែលត្រូវភ្លើងឆេះអ៊ីចឹង ហើយថែមទាំងក្តៅខ្លួនទៀតផង ។

បន្ទាប់ពីរឿងមួយនេះបានកើតឡើងចំពោះប្អូនថ្លៃរបស់គាត់ ទើបគាត់សម្រេចចិត្តធ្វើការចែករំលែក ក៏ដូចជាដាស់តឿនដល់បងប្អូនទាំងក្នុងបណ្តាញសង្គមទាំងអស់គ្នាអោយបានដឹង ។ ពេលនេះប្អូនថ្លៃគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរៀត (ពេទ្យរុស្ស៊ី) ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here